ភ្នំពេញ ៖ ករណី​លោក​ព្រះរាជអាជ្ញា​រង​ខេត្តកោះកុង នាំ​ស្រី​ស្នេហ៍​ដេក​ផ្ទះ​សំណាក់ ហើយ​ត្រូវ​ប្រពន្ធដើម​តាម​ទាន់ ថត​បង្ហោះ​ផ្អើល​ហេ្វ​ស​ប៊ុ​ក​នោះ​មកដល់ថ្ងៃ​ទី​១៩ កក្កដា ២០១៩ នេះ​ស្ត្រី​ជា​ប្រពន្ធដើម​បាន​បង្ហាញ​មុខ​មាត់​​ពិត​​ស្រី​ស្នេហ៍​ របស់​លោក​ប្តី ក្បាលខូចហើយ ។

នៅលើគណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kagna Chan Kal បាន​ទម្លាយរូប​ប៉ុន្មាន​សន្លឹក រួម​សារវែង​អន្លាយស្រាយមន្ទិលថា «​មុខមាត់​ពិត​បាន​បង្ហាញ​ថ្ងៃនេះ​ហើយ ខ្ញុំ​ទ្រាំ​វេទនា​អស់​រយៈពេល​ជិត​៦​ឆ្នាំ​មក​ហើយ នាង​ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍ និង​ចុះ​លិខិត​អាពាហ៍ពិពាហ៍ ជាមួយ​ស្វាមី​ឈ្មោះ អ៊​ង រី ជា​ព្រះ​រា​អាជ្ញា​រង ខេត្តកោះកុង នៅ​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០១៤ តាម​ការ​ផ្សំផ្គុំ​របស់​ឪពុក​ម្តាយ ​មាន​កូនស្រី​ម្នាក់ មាន​អាយុ​ជិត​៥​ឆ្នាំ»។

ប្រពន្ធពេញច្បាប់​លោករាជអាជ្ញា​ល្បិចខ្ពស់ដឹកស្រីឡើងឋានសួគ៌លើផ្ទះសំណាក់​បន្ត ដោយសម្តីនឹកស្រណោះខ្សែជីវិត​កន្លងមកថា «នាង​ខ្ញុំ​ខិតខំ​រក​ប្រាក់​ទាំង​លំបាក ដើម្បី​ឲ្យ​ស្ថានភាព​គ្រួសារ​មានការ​ប្រសើរ​ឡើង អស់​រយៈកាល​កន្លង​ផុត​ទៅ​ជិត​៦​ឆ្នាំ​មកនេះ មិនមែន​លើក​ទី​មួយ​ទេ ដែល​គាត់​បាន​ផិតក្បត់​មាន​ស្រី​ក្រៅ រហូត​ខ្ញុំ​ចាប់​បាន​ភស្តុ​តាង តែ​ខ្ញុំ​បាន​លើកលែង​ឲ្យ​គាត់ សង្ឃឹមថា​អាច​បន្តដំណើរ​ជីវិត​គ្រួសារ​រួម​គ្នា​ទៅ​មុខ​ទៀត ។ ប៉ុន្តែ​អ្វី​ៗ មិន​ដូច​ការ​សង្ឃឹម​របស់ខ្ញុំ​នោះ​ទេ គាត់​ព្យាយាម​ដោះខ្លួន​ចេញពី​សម្ពាយ​គ្រួសារ​មួយ​នេះ ។ មក​ដល់​បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​បែរជា​ទទួល​បាន​លិខិត​បណ្តឹង​លែងលះ​ពី​ស្វាមី​នាង​ខ្ញុំ​ទៅ​វិញ » ។