ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុករបស់លោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្រោយបានជួបនឹងបុរសចំណាស់ម្នាក់នៅតាមផ្លូវទាំងកណ្ដាលអធ្រាត្រ បានលើកដៃសុំលុយគាត់៥០០រៀល ដើម្បីទិញបាយហូប ព្រោះមិនទាន់ហូបនៅឡើយ ឃើញដូចនេះលោកឧកញ៉ា ក៏បានចុះពីឡាន ហើយក៏ជូនលុយចំនួន១០០ ដុល្លារ ទៅលោកអ៊ុំទាំងក្ដីអាណិតអាសូរជាពន់ពេក។