ភ្នំពេញ ៖ ខណៈពេលនេះ វេលាម៉ោងប្រហែល១០ ថ្ងៃទី២០ ខែកក្កដា មានអគ្គីភ័យ កំពុង​ឆាប​ឆេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ស្ថិតនៅចំណុចមុខសាលារៀន​បាក់ទូក​បណ្ដោ​យផ្លូ​វ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយក្រុមសមត្ថកិច្ច កំពុងជួយអន្ដរាគមន៍ បាញ់ពន្លត់អគ្គីភ័យនេះ មូលហេតុបណ្ដាលកើតអគ្គីភ័យនេះ មិនទាន់ដឹងនៅឡើយ។