ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេងដែលគ្រប់គ្នាស្គាល់ថាជាកូនសំណព្វប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ គឺ នីឡា បា​នរៀ​ប​ចំកម្មវិធីខួបកំណើតយ៉ាងសាមញ្ញរួមអនាគតស្វាមី និងក្រុមគ្រួសារ។

ជំនួបរូបភាពជាច្រើនសន្លឹកបង្ហាញឡើងពីភាពស្និទ្ធស្នាលគ្នាខ្លាំងរវាងគ្រួសារទាំងសងខាងរបស់ នីឡា និងអនាគតស្វាមីពិតជាធ្វើឲ្យមហាជនជាច្រើនផ្ទុះការស្ញប់ស្ញែងជាខ្លាំង ដោយអ្នកខ្លះក៏ពោលឡើងថា« មើលទៅពិតជាមានសុភមង្គលណាស់ជូនពរប្អូនស្រីជោគជ័យគ្រប់ភារកិច្ច»។