ភ្នំពេញ៖ តារាសម្តែងស្រី នៅ សូនីតា បាន​សម្រេចបំណងជួបមុខកូនសំណព្វរបស់ខ្លួន​ហើយ​ ក្រោយការទន្ទឹងរង់ចាំអស់ពេលរាប់ខែមកហើយដោយកូនដំបូង​របស់នាង​រួម​លោក​ ទិត្យ ថាវរិទ្ធ នេះជាកូនប្រុស​។

ជាមួយគ្នានេះ​លើគណនីឈ្មោះ Nop Phinly ដែលជាជីដូន​ក៏បានបង្ហោះសារអបអរ​សាទរ​យ៉ាងដូច្នេះថា «ពេលនេះ​ ថ្ងៃល្អខ្ញុំបានទទួលចៅប្រុសមួយ​ គេបានឃើញ​នូវ​ពន្លឺ​ព្រះ​អាទិត្យ​នា​ព្រឹកព្រលឹម​ ទឹកដីភ្នពេញ​ ។ នេះជាចៅទី​ ៥ហើយសូមជូន​ពរ​ អោយចៅ​ទទួលសុខ​ភាពល្អបរិបូណ៌ជារៀងរហូត»។