ត្បូងឃ្មុំ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ ស្ថិតនៅភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្រោយទៅប៉ះនឹងម៉ាស៊ីនបូមទឹកនៅក្បែរផ្ទះ។ បើតាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ សុខ យ៉ាក ភេទ ស្រី អាយុ៦៥ឆ្នាំ បានដើរបោចស្មៅតែម្នាក់ឯងនៅទីធ្លាក្បែរផ្ទះ ស្រាប់តែទៅប៉ះនឹងតំណខ្សែភ្លើងម៉ូទ័របូមទឹកដែលនៅក្បែរនោះ ក៏បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុនោះ កម្លាំងជំនាញនគរបាលស្រុកសហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងពិនិត្យសពសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕