ព្រះសីហនុ ៖ អភិបាលខេត្តថ្មីលោក គួច ចំរើន ក្រោយពីទទួលថ្មបាក់ពីអភិបាលចាស់លោក យន្ដ មីន ពេលនេះចាប់ផ្ដើមប្រើធម៌ក្ដៅចំពោះក្រុមហ៊ុនាំទាំងឡាយណា ដែលរំលោភបំពាន និងមិនគោរពច្បាប់ដែលបានកំណត់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២១០៩នេះ អាជ្ញាធរក្រុងព្រះសីហនុ បានចាត់ឱ្យកងកម្លាំងវាយកម្ទេចសំណង់ដែលរំលោភលើចិញ្ចើមផ្លូវមួយកន្លែង ក្រោយទុកពេលបីថ្ងៃដើម្បីរុះរើ តែម្ចាស់សំណង់នៅរឹងទទឹង។

បើតាមប្រភពពីគណនីហ្វេសប៊ុកលោក  វីល្លាម បានប្រាប់ឱ្យដឹងថា «អាជ្ញាធរក្រុងព្រះសីហនុ បានសម្រេចវាយកម្ទេចសំណង់ ដែលរំលោភលើចិញ្ចើមផ្លូវ ១កន្លែងតាមបណ្តោយផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤ ក្រោយពីទុកពេលឲ្យរុះរើចំនួន៣ថ្ងៃ តែម្ចាស់សំណង់រឹងទទឹង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធររហូតដល់១០ថ្ងៃ ទើបក្រុមការងាររបស់ក្រុងសម្រេចវាយកម្ទេចតែម្តង ដើម្បីជាការព្រមានកុំឲ្យមានបាតុភាពបែបនេះកើតឡើងទៀត» ៕