ភ្នំពេញ ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពខ្លាំង អ្នកនាង សារ៉ាយ សក្ខណា ថ្វីដ្បិត​តែរ​ស់​​នៅដល់សហរដ្ឋអាមេរិកយ៉ាងមានក្តីសុខហើយ តែនាង នៅតែខ្វល់ពីគ្រួសារ និង បង​ប្អូននៅស្រុកខ្មែរ ខណៈនាងបានធ្វើដំណើរមកលេងស្រុកកំណើតសារជាថ្មី ជាមួយ​នឹ​ង​ការប្រកាសបើកហាងកាហ្វេថ្មីមួយដោយចំណាយដើមទុនរាប់ម៉ឺនដុល្លារ ទុកឱ្យប្អូនប្រុ​ស​របស់ខ្លួនជាអ្នកមើលការខុសត្រូវ ។

សារ៉ាយ សក្ខណា បានរៀបចំបើកសម្ពោធហាងកាហ្វេ Tea Time កាលពីថ្ងៃទី ១៨ ខែ​ក​ក្ក​​ដា នេះ ដែលមានទីតាំងនៅក្រោយសាលាអាស៊ីអឺរ៉ុប ដែលសរុប​ថវិកាទាំង​ការតុប​តែ​ង​ហាង និង សម្ភារៈនានា អស់ប្រមាណជាង ៣ ម៉ឺនដុល្លារ ។ សារ៉ាយ សក្ខណា បាន​ប្រា​​ប់ថា ដោយសារមើលឃើញមុខរបរបើកហាងកាហ្វេនេះកាន់តែដំណើរការល្អ នាង​ស​ម្រេ​ចចិត្តបើកសាខាទី ២ នេះឡើងដើម្បីទុកឱ្យប្អូនប្រុសមើលការខុសត្រូវ ។