កំពង់ធំ ៖ នៅលើបណ្តាញសង្គម​កំពុងផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង​ក្រោយពី​មា​ន​ការចែករំលែក​នូវ​សកម្មភាព​ដ៏ហួសចិត្ត​ ដ្បិត​មាន​ក្រុមកុងត្រូលជជុះ​កៀប​យក​លុ​យ​​ពី​អ្នកដំណើរ​ដែល​ឡើង​លើ​ភ្នំសន្ទុក ក្នុងនោះសូម្បី​លោកយាយលោកតា​ដែលជា​បរិស័ទ​​ចង់ទៅធ្វើបុណ្យសន្សំកុសល​ក៏ត្រូវ​ជនគ្មានសាសនា​ប្រាថ្នាតែលាភ​នេះ​មិន​លើក​លែង​ឡើយ។

ភ្ជាប់​ដោយរូបភាព​ក្នុងកាយវិការ​ច្រងេងច្រងាងច្រឡោមខាងជំរិតលុយ ប្រភព​ក៏ភ្ជាប់​សំណេ​រ​​​រួមការអំពាវនាវ​ថា «គ្រាន់តែយកទៀ​នវស្សាទៅប្រគេន​ព្រះសង្ឃវត្ត​លើភ្នំ​សន្ទុក​ត្រូវ​ក្រុម​កុ​ង​ត្រូលជជុះដាក់បារ៉ាស់កៀបយកលុយលោក លោកយាយក្នុងម្នាក់មួយ​ពាន់​រៀល លោក​តា លោកយាយខឹងពេកបកក្បាលឡានត្រឡប់ក្រោយ លោកអភិបា​ល​ស្រុកសន្ទុក និង​អភិ​បាល​ខេត្តបានដឹងរឿងនេះទេ ប្រជាពលរដ្ឋមានបំណង​ទៅលេងគួរ​តែឈប់ទៅ​ជា​ការ​ល្អ»។