ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីក្មួយ ខាន់ ជេមស៍ ស្រីស្រស់ វីរៈ និច ចំថ្ងៃ​ល្អសៅរ៍ ទី២០ កក្កដា នេះ បានរំលេចរូប៣សន្លឹក​គួរគយគន់គាប់ភ្នែកបុរស​ៗ​ចិត្តព្រាន​ ដ្បិត​ឈុតនេះ​បង្ហាញ​ក្នុងសម្លៀកបំពាក់ជនជាតិភាគតិច​យ៉ាងស្រស់បំព្រង​រួមសាច់ដ៏សខ្ចី​ស្រមោច​វារអិល​ធ្លាក់​ស្លាប់​។

ក្នុងរូបភាព​ទាំង៣ វីរៈ និច ក៏បាន​​ភ្ជាប់​សារ​ដ៏​សែន​រំភើប​លាយឡំក្តីរឭកថា «នឹកបងប្អូន​នៅខេត្តរតនៈគិរីណាស់ ចង់ជួបបងប្អូន និងចង់ទៅលេងទៀត»។ រំពេចពីប្រទះរូបភាព​ដ៏​ស្រស់បំព្រង​យ៉ាងដូច្នេះ​អ្នកគាំទ្រភេទជាបុរសៗជាច្រើន​បាន​កើត​នូវក្តី​ស្នេហាប្រាថ្នា​យក​មក​ថ្នម​បោះសម្តី​លួងលោម​តាមខមិនភ្លែតថា «ស្អាត​ចឹង​មានគូនៅ និច បើ​នៅទេ​សុំដាក់​ស៊ីវី មួយផង»។