ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Gi vy pich បានបង្ហោះវីដេអូដ៏សង្វេគមួយ ខណៈកុមារពិការមានជំងឺកាចសាហាវម្យ៉ាង ដែលគ្រួពេទ្យបានប្រាប់ថាជាជំងឺស្វិតខួរក្បាល មានអាការៈកន្ត្រាក់ដៃជើងមិនអាចបញ្ជា ម្ដាយរៀបរាប់ទាំងអួលដើមក ទទូចរកគ្រួអាចព្យាបាលកូនស្ងួន ត្បិតចិត្តអាណិតកូនមាសម្ដាយស្ទើរខ្លោចឱរា បើកភ្នែកភ្លឹះៗ សម្លឹងម្ដាយបំណងចង់ឱ្យជួយ។

ក្នុងរូបភាពដ៏មហាស្រណោះស្រណោកឃើញស្ទើរទប់ទឹកភ្នែកពុំបាននេះ ក៏មានបណ្ដាអ្នកលេងសង្គមរាប់សិបនាក់កើតក្ដីអាណិតអាសូរជាពន់ពេក ព្រមគ្នានោះក៏មានគណនីមួយបានបញ្ចេញមតិយ៉ាងដូច្នេះថា «មិនមែនជាជំងឺទេ តែជាប្រភេទពិការភាព ដែលហៅថាពិការចលករខួរក្បាល ព្យាបាលអត់ជាទេ តែអាចជួយក្មេងមិនអោយវិវឌ្ឍកាន់តែធ្ងន់ធ្ងរ សូមបញ្ជូនគាត់ទៅរកមណ្ឌលស្ដារលទ្ធភាពពលកម្មដែលនៅជិតបំផុត ដើម្បីទទួលបានសេវាស្ដារកាយសម្បទាគាត់ដោយមិនគិតថ្លៃ» ៕