ភ្នំពេញ៖ បើទោះជាមានការរំខានអារម្មណ៍ ពីគ្រោះចេដន្យ បើករថយន្តបុកម៉ូតូ ដែលមានការរិះគន់ខ្លះយ៉ាងណាក្តី តែតារាចម្រៀង ទូច ស្រីល័ក្ខខ្វល់ចិត្ត នៅតែបង្ហាញជំហ៊បន្តដំណើរទៅមុខក្នុងក្តីរំពឹងទទួលបានការគាំទ្រដដែល។ នៅរសៀលថ្ងៃទី៣០ខែតុលានេះអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញពីភាពលំបាក់របស់នាងជាមួយការធ្វើបទ​ច​ម្រៀ​​ង​​​​ ដែលសម្រាប់ចេញឲ្យបងប្អូនស្តាប់កម្សាន្ត។

ដោយនាងសរសេររៀបរាប់យ៉ាងដូច្នេះថា «ទំរាំតែធ្វើបានមួយបទៗគឺពិបាកណាស់លោក តែអ្វីដែលយើងមិន អស់សង្ឃឹមគឺយើងនៅតែប្រឹងខំបន្តទៀត»។ បង្ហាញពីកំលាំងចិត្តដែលនាង លើកឡើងថា គឺយើងបានដឹង ថាបងប្អូ​ន​​​​ប្រជាជនខ្មែរយើងបានឲ្យតំលៃ នៅបទចំរៀងនិពន្ធថ្មីទំនុកភ្លេងថ្មីស្មារដៃថ្មី ដែលយើងមិនបានចំលងពីគេ»។ ក្នុងសារនោះ អ្នកនាង ទូច ស្រីល័ក្ខ ក៏អះអាងទៀតថា «រាល់បទចំរៀងដែលយើងផលិតគឺអត្ថន័យខ្លឹមសារ គឺប​ង្កប់អត្ថន័យអប់រំច្រើនជាងឲ្យមនុស្សស្អប់គ្នាគុំគួនដៀលគ្នាជេរគ្នាទេ ចង់ឲ្យបងប្អូនស្តាប់ទៅគិតពិចារណាហើយមិនចង់អោយមានអំពើហឹង្សាណាមួយកើតឡើងទេ»។