ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា មុននេះ មានករណីដ៏រន្ធត់មួយបានកើតឡើង ស្ថិតនៅក្រុងព្រះសីហនុ ដោយបរុសម្នាក់បានយកកាំបិតដាក់លើស្មារបស់ខ្លួនបម្រុងធ្វើអត្តឃាតដោយមិនដឹងពីហេតុ តែមហាជនសង្ស័យថាសតិមិនគ្រប់។

បើតាមប្រភពពីគណនីមួយឈ្មោះ Huy Bunleng បានបង្ហោះវីដេអូរូបភាព ព្រមទាំងភ្ជាប់សំណេរបន្ថែមយ៉ាងដូច្នេះថា «បុរសម្នាក់នេះ មិនដឹងថាជាមនុស្សមានសតិមិនល្អ ឬមានបញ្ហាអ្វីទេ បានយកកាំបិតដាក់លើ ក ដូចជាចង់អារកខ្លួនឯង នៅតាមផ្លូវមុខផ្សារលើ និងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម (អូរ១) វេលាម៉ោងជិត១០ព្រឹកថ្ងៃ២២កក្កដា២០១៩នេះ ហើយករណីនេះសមត្ថកិច្ចបានអន្តរាគមន៍តាមនិតិវិធី» ៕