ភ្នំពេញ ៖ កំពូលអ្នកប្រដាល់គុនខ្មែរ និងសកល ពូកែកណ្តាប់ដៃ ពេជ្រ ម្ទេសខ្មាំង កំពុង​ជួបទុក្ខធ្ងន់ប៉ុនភ្នំ ខណៈជីតា​​​ទទួលមរណភាព​គ្មានថ្ងៃត្រឡប់​នៅព្រឹកថ្ងៃទី២២ កក្កដា នេះ។ នៅលើគណនី​ហ្វេសប៊ុក​របស់​អ្នកប្រដាល់សកលជម្រើស​ជាតិ​រូបនេះ​បានថ្លែង​ទាំងក្តុកក្តួល​អួល​ក្នុងចិត្តសោកស្តាយ​ថា «ខ្ញុំបាទ ពេជ្រ ម្ទេសខ្មាំង ថ្ងៃនេះខ្ញុំមានទុក្ខធំ ព្រោះលោកតា​ជាទី​ស្រលាញ់របស់ខ្ញុំ​បានស្លាប់ទៅចោលខ្ញុំហើយនៅតែគាត់ម្នាក់ទេ ឥឡូ​វគាត់ទៅ​ចោល​ខ្ញុំទៀតហើយខ្ញុំគ្មានតាឯណាហៅហ្នឹងគេទៀតទេ»។

រំលេ​ចរួមរូបសព​ជីតា អ្នកប្រដាល់ទម្ងន់ស្រាល​ល្បីឈ្មោះ ពេជ្រ ម្ទេសខ្មាំង ក៏បន្តរៀ​ប​រាប់​​ព្រ​ម​សារអំពាវនាវប្រកាស​ជូនបងប្អូនស្រលាញ់គាំទ្រ​គុនខ្មែរ និងខ្លួនផ្ទាល់ថា «សូម​អោយ​លោ​ក​តាទៅបា​នសុខ បើបងប្អូនអាណិតនិងគាំទ្រ មានសទ្ធាចង់ចូល​បុណ្យ​លោក​តាខ្ញុំបាទ បង​ប្អូន​អាចខលមកលេខខ្ញុំបាទ 069996731 សូមអរគុណបង​ប្អូនទុក​ជាមុន»។ រំពេចពី​ប្រទះ​នូវ​អ្នកប្រដាល់​គុនខ្មែរ​ យកឈាមប្តូរជូនជាតិ​លើសង្វៀន​ជួបនូវ​មហាទុក្ខសោក​រកអ្វី​ថ្លែង​គ្មា​ន​ មហាជន​ក៏បានចូលរួមរំលែកទុក្ខ និងបន្តលើកទឹកចិត្ត​ដល់រូបគេផងដែរ។