ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីមេម៉ាយសាច់ស្អាត សុខ ស្រីនាង កំពុងបង្ហាញ​ភាព​ភ្ញាក់​ផ្អើល​​ដល់អ្នកគាំទ្រយ៉ាងខ្លាំង ខណៈរូបនាង​ស្រាប់តែត្រូវបានហង្សមាស​ជ្រើសរើស​ឲ្យ​ក្លាយជាគណកម្មការក្នុងកម្មវិធី​លំដាប់​ថ្នាក់​ពិភពលោកដ៏ល្បីមួយ «Cambodian Idol Junior» រួមជាមួយ លោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណារាជ។

ជាមួយគ្នានេះ​ក្នុងវីដេអូផ្សព្វផ្សាយក្រៅពីបានប្រកាសពីសមាសភាព​គណកម្មការក្នុង​កម្មវិធី​ប្រកួត​សមត្ថ​ភាពថ្មី ប្លែកគេ «Cambodian Idol Junior» នេះត្រូវមានលក្ខខណ្ឌ សម្រាប់​តែកុមារ ដែល​មានអាយុចាប់ពី ៧ឆ្នាំ ដល់១៧ឆ្នាំ ដោយផ្តល់ឲ្យកុមារ​កម្ពុជាគ្រប់​រូបមានឱកាស បង្ហា​ញ​ភាពក្លាហានរបស់ពួកគេ ក្នុងការបញ្ចេញសមត្ថភាពលើកឆាក​ប្រកួតលំដាប់​ថ្នាក់ពិ​ភ​ព​លោក​នេះ ខណៈប្រាក់រង្វាន់ដែលឈ្នះ គឺបានចំនួន ១០០​លានរៀលឯណោះ។