ភ្នំពេញ ៖ តារាចម្រៀងប្រុស លោក មាស សាលី ដែលជាម្ចាស់បទ «អង្គរក្សបេះដួង» និ​ង​​​ជាតារាចម្រៀងមួយរូបដែលល្បីឈ្មោះបោះសម្លេងខ្លាំងកាលពី ១០ឆ្នាំមុខ ហើយ​កន្ល​ង​មកបើទោះបីលោកផ្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែមិនដែលបានបង្ហាញ ឬប្រកាស​ជាសាធារ​ណៈថាមានគូស្នេហ៍ ឬភរិយានៅឡើយ។

ប៉ុន្តែកាលពីពេលថ្មីនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ លោក មាស សាលី ស្រាប់​តែ​​បា​ន​បង្ហោះរូបភាពស្និតស្នាលជាមួយនារីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យមហាជន និង​គាំ​​ទ្ររបស់លោកជាច្រើនបាននាំគ្នាចោទសួរ ពីព្រោះគេកម្រឃើញតារាប្រុសរូបនេះ ប​ង្ហា​ញរូបថតផ្អែមល្ហែមជាមួយនារីណាណាស់ ។ តែថ្ងៃនេះ​លោកបានបង្ហាញរូប​ថតទាំង​បី​ស​ន្លឹកនេះ ធ្វើអោយ អ្នកគាំទ្រឆ្ងល់ជាខ្លាំង មានអ្នកខ្លះសួរ មានអ្នកខ្លះជូនពរផងដែរ ។