ថៃ ៖ កីឡាករប្រដាល់គុនខ្មែរ ឃីម ឌីម៉ា ដែលគ្រប់គ្នាបានស្គាល់ថា ជាកីឡាករដែលតែងប្រើជើងជាអាវុធ និងផ្ដួលគូប្រគួតឱ្យដួលលើសង្វៀន តែជាក់ស្ដែងថ្មីៗនេះក៏ត្រូវជួបទុក្ខរបួសជើងខាងស្ដាំធ្ងន់ធ្ងររហូតចេញទៅព្យាបាលនៅក្រៅប្រទេស ទាំងដែលលទ្ធភាពគ្រួសារកំពុងតែខ្វះខាតខ្លាំង។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងនោះតារាសម្ដែងមាឌមាំ លោកចូចូ ដែលកំពុងជួបទុក្ខម្ដាយកើតជំងឺមហារីកធ្ងន់ធ្ងរព្យាបាលនៅស្រុកថៃ ក៏មានទឹកចិត្តឆ្លៀតរំលែកទានជូនដល់ ឃីម ឌីម៉ា ព្រមទាំងភ្ជាប់សារនៅលើគណនីរបស់ខ្លួនឱ្យដឹងថា «បងប្អូនធ្លាប់តែឃើញការប្រដាល់គុនខ្មែរដ៏អស្ចារ្យរបស់គាត់ តែពេលនេះគាត់បានដាច់សរសៃជើងធ្វើការវះកាត់នៅស្រុកថៃខ្ញុំក៏មានបន្ទុកធ្ងន់ តែខ្ញុំមានតែការចែកជូនគាត់ខ្លះ អាណិតណាស់បងប្អូនខ្មែរយើងអើយ សូមជួយគាត់ផង»។