ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុកលោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​សិល្បក​រ​ខ្មែ​រ បាន​បង្ហាញនូវដំណឹង​ដ៏រីករាយ​សម្រាប់​មហាជន ខណៈអ្នកនាង ពេជ្រ រ៉ូហ្សា​ តារាចម្រៀង និងកំប្លែង រួមជំនាន់ នាយ ក្រឹម និង នាយ កុយ បានទទួលការព្យាបាល​ជំងឺ​ដែលញាំញី​ក្នុង​កាយ​ក្រោមការឧបត្ថម្ភពីសមាគម។

ប្រភពបាន​បង្ហាញឲ្យដឹង​ដោយភាពផុតទុក្ខព្រួយ​របស់​តារាជើងចាស់​រូបនេះថា «អ្នកនាង ពេជ្រ រ៉ូហ្សា​ ត្រូវបាន​ សមាគមសិល្បករខ្មែរ សហការ​ជាមួយ​​នឹ​ងពេទ្យស្ម័គ្រ​ចិត្ត​សម្ដេច​តេ​ជោ (TYDA) បានចេញថ្លៃព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ (លោក​សង្ឃ) នៅល្ងាចនេះ ដែលគាត់មានជំងឺទឹកនោមផ្អែម និងជំងឺបេះដូងប្រចាំកាយ»។