ភ្នំពេញ ៖ តារាស្រីល្បីច្រើនជំនាញ ទូច​​ ស្រីល័ក្ខ បានធ្វើឲ្យអ្នកគាំទ្រ​មិនតិច​នោះ​ឡើយ​មិនហ៊ាន​អូសរំលង ​​គ្រាដែលរូបភាព​របស់​នាង​ប៉ុន្មានសន្លឹក​ក្រោយ​ប្តូរ​​សក់វែង​អន្លាយ​ទៅជាខ្លីគួរ​គយគន់​គាប់​កែវភ្នែក​បូកផ្សំស្ទីល​មុខ និងមាត់​ក៏​កាន់តែ​ទាក់ចិត្ត។

បង្ហាញភ្ជាប់រូបភាព​ដ៏ស្រស់ស្រាយ​លាយ​អារម្មណ៍រំភើប​ ទូច ស្រីល័ក្ខ ក៏ព្រល​យ​​សារខ្លីថា «ការសំរេចចិត្តគឺស្ថិតនៅលើខ្លួនយើងជាអ្នកសម្រេច គ្មាននរណា​ម្នាក់មកបង្ខំឲ្យយើងធ្វើអីដែលខ្លួនយើងមិនចង់ធ្វើនោះ ចូរហ៊ានធ្វើត្រូវហ៊ាន​ទទួល ​ការ​ពិតវានៅតែជាការពិត»។ ទន្ទឹម​រូបភាពរួមខ្លឹម​សារ​​ដ៏ពេញអត្ថន័យ​បានធ្វើឲ្យអ្នកគាំទ្រ​បង្ហាញការភ្ញាក់​ផ្អើល ពិសេស​ទៅលើម៉ូដសក់ថ្មី​ និងផ្ទុះ​សម្តី​សរសើរ​មិនដាច់ពីមាត់ថា «ស្អាតណាស់ចែល័ក្ខ»។