ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មុននេះបន្តិចក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជាដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នថា ជ្រលងសម្ពាធទាបដែលកន្លងមក បានស្ថិតនៅខាងលើកម្ពុជាបច្ចុប្បន្ន បានរំកិលចុះមកក្រោម ទន្ទឹមនឹងខ្យល់មូសុងនិរតីបាននឹងកំពុងមានឥទ្ធិពលក្នុងកម្រិតមធ្យម។

លក្ខណៈបែបនេះ នឹងធ្វើឲ្យក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៩ ខែកក្កដា ស្ថានភាពអាកាសធាតុនឹងមានភាពជាវិជ្ជមានឡើងវិញ ដោយនៅតាមតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ហើយនៅតាមតំបន់ខ្លះក៏មានភ្លៀងធ្លាក់រាយប៉ាយបានល្អប្រសើរផងដែរ ៕ ចង់ជ្រាបច្បាស់សូមអានសេចក្ដីប្រកាសខាងក្រោម ៖