ភ្នំពេញ ៖ តារាចម្រៀងស្រីជួរមុខ​ប្រចាំ​ទ្រនំសាន់ដេ សុខ ពិសី កំពុងជោគជ័យខ្លាំង​​លើ​វិថី​ដែលខ្លួន​ដើរ​រាប់​ឆ្នាំ​មកនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល​ស្រាប់តែ​នាង លើកឡើង​ថាខ្លួន​បានវិវត្តន៍ខ្លួនក្លាយជាមនុស្សចាស់ហើយ ដោយចាស់ទាំងចិត្ត និងគំនិតទៀតផង។

បង្ហាញភ្ជាប់រូបភាពនៅតែស្រស់ សុខ ពិសី បានទម្លាយនូវ​អារម្មណ៍ចាស់ទុំដោយ​សំណេរ​ថា «រឿងជាច្រើនបានបង្រៀនខ្ញុំអោយដឹងថា ការប្រើប្រាស់​ពេល​វេលា​ឥត​ប្រយោជន៍ច្រើន ធ្វើអោយយើងខាតបង់ឱកាសដ៏សំខាន់ដោយមិនដឹងខ្លួន យេស ខ្ញុំចាស់ចិ​ត្ត ចាស់ គំនិត​ហើយ»។ ភ្លាម​នោះក៏ត្រូវ​អ្នកគាំទ្រ​លើកឡើង​ដោយលេងសើច​ថា «ចង់បានប្តីហ្មង​អាយដល»។