រតនគិរី ៖ ថ្មីៗនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈឃ្លីបវីដេអូមួយបានចែកចាយតៗគ្នា ដោយឪពុកចិត្តខ្មៅបានវាយធ្វើបាបកូនប្រុសបង្កើតរបស់ខ្លួន មានរបួសបែកភ្នែកដែលសម្ដីរបស់ក្មេងតូចបានរៀបរាប់ប្រាប់អ្នកជិតខាងទាំងទឹកភ្នែក លាយឡំភាពភ័យខ្លាចថា «ឪពុករបស់ខ្លួនបានយកតេលេវាយ ហើយបានចាក់សោរឃុំក្នុងបន្ទប់តែឯងទៀតផង»។

បើតាមប្រភពីអ្នកស្រុកនៅក្បែរបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ សារី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងត្បូង ត្រូវជាឪពុកបង្កើតក្មេងរងគ្រោះឈ្មោះ ឃឹម លាភ ភេទប្រុស អាយុ៥ឆ្នាំ បានធ្វើទារុកម្មលើកូនប្រុសរបស់ខ្លួឲ្យរបួសធ្ងន់ ជាំភ្នែកខាងស្តាំមួយចំហៀង កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៩ ខែកក្កដា ត្រង់ចំណុចផ្ទះជួលមួយស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ដោយពុំទាន់ទម្លាយមូលហេតុនៅឡើយ។