ភ្នំពេញ ៖ ក្រោយជួបព្យុះភ្លៀងរងការរិះគន់ថតកុនខុសបច្ចេកទេស ហើយត្រូវបានមន្ត្រីសង្ឃផ្សឹកទាំងអាធ្រាត្រ អន្ទឹក កក្កដា សុភ័ណ្ឌ ក៏បានហោះទៅអាមេរិកភ្លាម ហើយឆ្លៀតបង្ហើបថានឹងបកអាក្រាតរឿងពិត ដើម្បីស្រាយការបំភ្លឺដល់អស់មហាជន ដើម្បីរកយុតិ្តធម៌ និងភាពស្អាតស្អំរបស់ខ្លួន។

បង្ហាញរូបភាពបណ្តែតកាយលើយន្តហោះក្នុងសម្លៀកបំពាក់បែបយុវវ័យ ល្វតល្វន់យ៉ាងសមសួន អន្ទិតចិត្តធម៌ ធ្វើបុណ្យតែងបង្ហោះហ្វេសប៊ុកក៏បានសរសេរសំណេរក្តៅហាក់កំពុងប្រកាសថាខ្លួនជាជនរងគ្រោះនូវអំពើអយុត្តិធម៌ថា «ខ្ញុំបាទបានហោះមកដល់សហរដ្ឋអាមេរិកវិញដោយសុវត្ថិភាពហើយ ពេលយប់នេះម៉ោងនៅស្រុកខ្មែរខ្ញុំនឹង Live និយាយពាក្យពិតមួយ និងរកភាពយុតិ្តធម៌ចំពោះខ្ញុំវិញ បើចង់ដឹងកុំភ្លេចចាំស្តាប់ទាំងអស់គ្នាណា» ៕