ព្រះសីហនុ ៖ ក្រោយពីទំនាក់នងស្នេហារវាងពិធីការនីកូនមួយ សុខ សោម៉ាវត្តី និង​កី​ឡា​ករបាល់ទាត់ លី វ៉ាហេទកាន់តែមានភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងភាពផ្អែមល្ហែ​ម​ផងដែរនោះ ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់ សុខ សោម៉ាវត្តី ក៏បានបង្ហោះរូប​ភា​ព​​ច្រើ​នសន្លឹករួម លី វ៉ាហេទ ក្នុងដំណើរកម្សាន្តទៅកាន់ដែនសមុទ្រនាខេត្ត ព្រះសីហនុ ក្នុងទឹកមុខស្រស់ស្រាយតែម្ដង។

ក្នុងនោះផងដែរអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី ក៏បានសរសេរនៅក្នុង​ការបង្ហោះ​ដ៏​រី​ក​រាយនេះថា «សម្ពាធច្រើន ខុសខ្លះ ត្រូវខ្លះ ពិបាកខ្លះស្រួលខ្លះ អញ្ចឹងទាល់តែរៀ​នដា​ក់ចុះខ្លះហើយឲ្យរង្វាន់ខ្លួនឯង កុំយកសេចក្ដីសុខរបស់យើងទៅផ្ញើលើមាត់អ្នកដទៃ»។