ភ្នំពេញ៖ ថ្មីៗនេះ តារា​សម្តែង​ស្រី​មុខ​ដូច​កូន​កាត់​មាន​រាង​ខ្ពស់ កញ្ញា ទឹម រដ្ឋា បាន​បង្ហោះរូប​​សិច​ស៊ីប៉ុន្មាន​សន្លឹក​លើគណនី​អ៊ីន​ស្តា​ក្រាម ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​កញ្ញា ទឹម រដ្ឋា បាន​លេង​ឈុត​ហែល​ទឹក យ៉ាង​ស៊ិច​ស៊ី​ស្រស់​ស្អាត​សាក​សម​ជាមួយ​នឹង​ដង​ខ្លួន​ដ៏ស្លីម​របស់​នាង​ខ្លាំង​មែន​ទែន។ រូបភាព​១ក្នុង​ចំណោម​រូបភាព​សិច​ស៊ីជា​ច្រើន​បាន​បង្ហាញ ទិដ្ឋ​ភាព​អង្គុយ​ផ្តេក​ខ្លួន​អែប​ប្រប​មាត់​ទឹក គ្រង​ដោយ​ខោអាវក្នុង​ ដែល​បាំង​បិទ​ភាព​អៀន​ខ្មាស​ស្ទើរតែ​មិន​ជិត ហើយ​ងាក​មក​ចោល​ខ្សែភ្នែក​​ដ៏​មុត​ថ្លា​សម្លឹង​​មិន​ដាក់​ភ្នែក ធ្វើ​ឲ្យ​ប្រុស​ៗ ភាន់​ភាំង​ស្មារតី​រក​និយាយ​អ្វីមិន​ចេញ​នឹសម្រស់​​បុប្ផា​តារា​ម៉ូដែល​កម្ពុជា ។

យ៉ាង​ណា​មិញ ការ​បង្ហោះរូប​សិចស៊ី​ដែល​គ្មាន​ញញើត​របស់​តារា​សម្តែង និងជាតារា​ម៉ូដែល កញ្ញា ទឹម រដ្ឋា បាន​ធ្វើ​ឲ្យ​បរទេស​នាំ​គ្នា​សរសើរ​រូបរាង​ដ៏ស្រឡូន​របស់នាង ខណៈពេល​ដែល​​មហាជន​ខ្មែរ​រិះគន់​លើភាព​សិច​ស៊ីយ៉ាង​ចាស់​ដៃ​ថា “ការ​ស្លៀក​ពាក់​បែប​នេះនាំ​ឲ្យ​ខូច​ប្រពៃណី​ជាតិ បាត់​បង់​អត្ត​សញ្ញាណ​ជាតិ និង​ជាគំរូ​មិន​ល្អសម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ជា​ដើម” ។ ទោះ​បីជា​មាន​ការរិះគន់​យ៉ាង​ណា​ក៏​ដោយ ក៏​តារា​សម្តែង​ចូល​ចិត្ត​លេង​ស្ទីល​បរទេស​រូប​នេះ ហាក់​មិន​អើពើ​នឹងការរិះគន់​ឡើយ ហើយ​ក៏​គ្មាន​ប្រតិ​កម្ម​អ្វីតប​ត​ដែរ សំខាន់​ភាព​សិច​ស៊ី​ជា​ចំណង់​ចំណូល​ចិត្ត​របស់​តារា​សម្តែង​ស្រី ទឹម រដ្ឋា មិន​អាច​ហាម​ឃាត់​បាន​ឡើយ ៕