ភ្នំពេញ ៖ ស្របពេលដែលជំងឺគ្រុនឈាមកំពុងតែរីករាលដាលគ្រប់ទីតំបន់ ដែលមានកុមារ និងមនុស្សចាស់ជំទង់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ស្រាប់តែនៅមុននេះបន្តិច មានគណនីហ្វេសប៊ុកមួយឈ្មោះ RoTH RoTH បានបង្ហោះសារដ៏រន្ធត់យ៉ាងដូច្នេះថា៖

«គ្រុនឈាមប្រភេទថ្មីឆក់យកជីវិតប្អូនខ្ញុំទៅបាត់ហើយ ព្យាបាលជាហើយតែទៅញ៉ាំអីផ្ដេសផ្ដាសលាប់ឡើងវិញ ទៅពេទ្យគេគិតតែដាក់សេរ៉ូមអោយប្រាប់ថាមិនអីទេ សេរ៉ូម20ប្លោក គ្នាអត់នោម2ថ្ងៃ បាយក៏ញាំមិនបាន ពោះគ្នាឡើងតឹង ពិបាកវេទនាណាស់ ឈឺនោមក៏មិនចេញ ក្នុងខ្លួនមានតែជាតិសេរ៉ូម ឈាមឡើងពេញពោះវៀន ឡើងបែកគ្រាប់ឈាម គ្នាអាយុមិនដល់10ឆ្នាំទេ សួរថាគ្នាពិបាកប៉ុណ្ណា»។ មិនតែប៉ុណ្ណោះ RoTH RoTH ក៏បន្តទៀតថា «យកទៅដល់ពេទ្យធំ គេថាគេអស់លទ្ធភាពជួយហើយ ហេតុនេះអ្នកដែលមានកូនតូចៗ កុំប្រហែសអោយសោះ ជំងឺនេះសាហាវណាស់ឈឺមិនប៉ុន្មានថ្ងៃទេក៏ទៅចោលគេឯងគ្រប់គ្នាបាត់» ៕