រតនគិរី ៖ អ្នកគ្រូពេទ្យបង្អែកខេត្តរតនគិរីម្នាក់ រងការចោទថា បានទះកំប្លៀង និងប្រមាថមា​ក់ងាយ​អ្នកជំងឺក្រីក្រ ដែលជាជនជាតិដើមភាគតិច ក្រោយខឹងអ្នកជំងឺនិយាយមិន​ស្តាប់​ដោយគណនីហ្វេសប៊ុក​ឈ្មោះថា ដើម្បី ប្រជាជនកម្ពុជា បានបញ្ជាក់ថា «កាលពីថ្ងៃទី១៨​ ខែកក្កដា​ ខ្ញុំបាននាំអ្នកម្តាយឈ្មោះ​ ប៉ះ​ ពាល​ អាយុ​ ៥៦​ឆ្នាំ​ ជនជាតិគ្រឹង​ មកពី​ភូមិ​ផាក់​ណាម​ ឃុំកោះពាក់​ ស្រុវ៉ើនសៃ​ ទៅពិនិត្យជំងឺ​ភ្នែក​ ដល់មន្ទីរពេទ្យ​ លោក​គ្រូ​ពេទ្យ​ប្រាប់​អាការ:ជំងឺគឺមានសភាពធ្ងន់​ ហើយត្រូវសំរាកព្យាបាល​ វះកាត់ភ្នែករយ:ពេលមួយអាទិត្យ»។

 ប្រភពក៏បន្តទាំងហួសចិត្តទៀតថា «យើងខ្ញុំក៏យល់ព្រមតាមការណែនាំរបស់គ្រូពេទ្យតែ​រឿងដែលហួសចិត្តនោះ​ គឺទៅដល់អាគារផ្នែកភ្នែក​បានជួបនឹងអ្នកគ្រូម្នាក់​ សំដីសំដៅ គ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្តីកោងកាច តិះដៀលប្រមាថមាក់ងាយ​ ពួក​អាជន​ជាតិ​ ល្ងីល្ងើ​ ភ្លីភ្លើ​ បិបឹ​ អាចុយម្រាយ​ ថែមទាំងថ្លើមធំ ហ៊ានលើកដៃទះកំផ្លៀង​ ឆ្វេងស្តាំ​ និងវាយដៃ​ ចាប់ទាញជើងដូចទាញអុស​ ខណ:ពេលកំពុងធ្វើការពិនិត្យអ្នកជំងឺ ហើយ​បើតាមអ្នកជំងឺ​ និងអ្នកកំដរផ្សេងឯទៀត​ គេនិយាយថា​ អ្នកគ្រូម្នាក់នេះគឺកាច​អាក្រក់ណាស់​ គឺតែងតែជេរ​ និងទះកំភ្លៀងអ្នកជំងឺជារឿយៗអញ្ចឹងឯង មិនដឹងគា​ត់មាន​ខ្សែក្រាស់ប៉ុណ្ណាទេ​ ទើបគ្មាននរណាធ្វើអីគាត់បាន»។

ប្រភពក៏បាន​អំពាវ​នាវ​ដល់លោករដ្ឋមន្រ្តីឲ្យជួយមើល​ករណីនេះ​ដោយសំណេរថា «សូម​លោក​រដ្ឋមន្ត្រី​ម៉ម​ ប៊ុនហេង​ ប្រធានមន្ទីរ​ អ៊ុង​ រតនា​ និងលោកប្រធាន​ មន្ទីរពេទ្យ​លោក ហ៊ីង​ផាន​ សុគន្ធា ​ជួយមើលកូនចៅផង​ ព្រោះប្រជាជន​រតនគិរីពឹងពាក់លើពេទ្យហើយ​ពេល​ឈឺ​ តែបែរជាអ្នកគ្រូពេទ្យវាយអ្នកជំងឺថែមទៅវិញ»។