ភ្នំពេញ ៖ វេលាមុននេះបន្តិចគណនីហ្វេសប៊ុកមួយឈ្មោះ Mrr Heng បានបង្ហោះរៀបរាប់ភ្ជាប់សេចក្តីទាំងលើកដៃសំពះ ក្នុងន័យសុំអង្វរស្វែងរកជំនួយជួយអ៊ុំប្រុសរបស់ខ្លួន ដែលកំពុងតែដេកលើគ្រែពេទ្យសង្គ្រោះបន្ទាន់មានតែស្បែកដណ្តប់ឆ្អឹង ហើយកំពុងត្រូវការឈាមជាច្រើនប្លោកដើម្បីសង្គ្រោះ។

បើតាម Mrr Heng ដែលជាប្រភពបានប្រកាសឱ្យដឹងដូច្នេះថា «ខ្ញុំសូមលើកម្រាមដៃដប់សុំបងប្អូនអោយជួយសង្រ្គោះជីវិតពូរបស់ខ្ញុំបាទផង នៅពេលនេះពូរបស់ខ្ញុំកំពុងតែសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតរ ដោយពេលនេះកំពុងខ្វះឈាមចំនួន 10 កំប្លោក ដូច្នេះបើបងប្អូនណាមានចិត្តសប្បុរសជួយជីវិតពូរបស់ខ្ញុំបាទផង សូមជួយបរិច្ចាគឈាមដើម្បីជួយសង្រ្គោះដល់ជីវិតរបស់ពូខ្ញុំបាទផងបងប្អូន ជួយស៊ែរផងបងប្អូន! លេខទូរស័ព្ទទាក់ទងជួបជាមួយកូនស្រីរបស់គាត់ផ្ទាល់ 010 57 58 02 / 010 287 397»៕