ភ្នំពេញ ៖ យោងតាមគណនីឈ្មោះ នុពង្ស ស្ងួនវិសុទ្ធ បានរៀបរាប់ទាំងឱរាអួលដើមកហួសចិត្ត ត្បិតកូនប្រុសមានជំងឺសាហាវពង់បែកពេញខ្លួនស្ទើរដាច់ជីវិត តែត្រូវសាលាបញ្ឈប់ការសិក្សាមិនបានប្រឡងឆមាសលើកទីពីរសូម្បីដំណឹងមួយម៉ាត់ក៏គ្មាន ទាំងដែលខ្លួនបានឱ្យដំណឹង និងសុំច្បាប់នាយកសាលាយ៉ាងត្រឹមត្រូវ ។

តាមសម្ដីម្ដាយបានបញ្ជាក់ឱ្យបណ្ដាសង្គមបានដឹង និងជួយពិចារណានៅលើគណនីរបស់ខ្លួនយ៉ាងដូច្នេះថា «នាងខ្ញុំជាម្តាយបានតេទូរស័ព្ទសុំច្បាប់លោកគ្រូនាយកដោយផ្ទាល់ មិនចង់ផុសទេ តែវាហួសចិត្ត មើលចុះវាមិនមែនបីថ្ងៃ ឬមួយសប្តាហ៍ជានោះទេ! ជិត2ខែ ទម្រាំទៅរៀនបាន ទីបំផុតត្រូវលប់ឈ្មោះ បញ្ឈប់ការសិក្សា មិនបានចូលប្រឡងឆមាសលើកទី2ទេ ដោយសាលាមិនផ្តល់ដំណឹង ឬផ្តល់ព័ត៌មានអ្វីសោះ សូម្បីត្រឹមតែតេទូរស័ព្ទក៏មិនមាន កុំថាឡើយក្រដាស1សន្លឹក សូមបងប្អូនជួយគិតមើល ជួយយោបល់មើល ក្មេងចង់រៀនមិនមែនក្មេងពាលបែកថ្នាំគេចសាលាទេ តើលោកគ្រូចង់បានអី»៕