ភ្នំពេញ ៖ ក្រោយចាប់ផ្សឹកទាំងអធ្រាត្រអន្ទិត កក្កដា សុភ័ណ្ឌ ហោះទៅនៅអាមេរិកគិតថាបានស្រណុកសុខស្រួល ចាំស្ងាត់បន្តិចសឹមត្រឡប់ ស្រាប់តែពេលនេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសឲ្យព្រះសង្ឃគ្រប់ព្រះអង្គដែលជាឧបជ្ឈាយ៍ ក្រែងមានបំណងចង់បំបួស កក្កដា សោភ័ណ្ឌ វិញ គឺមិនអាចនោះឡើយ។

បើតាមប្រភពពីគណនី Keo Sastra បានបង្ហោះសេចក្ដីប្រកាសលិខិតគណៈសង្ឃ ព្រមភ្ជាប់សំណេរឱ្យដឹងថា «លេខាធិការដ្ឋាន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសឲ្យព្រះសង្ឃគ្រប់ព្រះអង្គដែលជាឧបជ្ឈាយ៍ ក្រែងមានបំណងចង់បំបួស កក្កដា សោភ័ណ្ឌ វិញគឺមិនអាច ព្រោះជននេះក្បាលរឹងមិនស្តាប់ដំបូន្មាន ហើយបង្កបញ្ហាមិនចេះចប់ដល់វិស័យព្រះពុទ្ធសាសនារបស់ជាតិ»។