ភ្នំពេញ៖ ថ្មីៗកន្លងនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្ដាលយប់ នៅលើស្ពានព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយស្ត្រីម្នាក់បានដឹកដៃកូនតូចៗបីនាក់ បម្រុងលោតធ្វើអត្តឃាតបញ្ចប់ជីវិត តែត្រូវក្រុមសមត្ថកិច្ចជួយសង្គ្រោះទាន់។ នេះបើយោងតាមប្រភពពីគណនី Vannak MC បានឱ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះដូច្នេះថា៖

«ស្ត្រីរងគ្រោះចង់បញ្ចប់ជីវិតខ្លួនឯងបែបនេះ ដោយសារតែប្ដីវាយធ្វើបាបស្ទើររាល់ថ្ងៃ ហើយជីវភាពក៏ក្រក្រីគ្មានអ្វីជាទីពឹង ទើបសម្រេចចិត្តនាំកូនទាំងបីនាក់ ដែលខ្លះមិនទាន់ដឹងក្ដី ទៅលោតសម្លាប់ខ្លួនតែម្ដងដើម្បីបញ្ចៀសទុក្ខដ៏លំបាកមួយនេះ។ ហើយក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ក៏ជួយយកចិត្តទុកដាក់ មានបាយទឹកនំចំណី ព្រមទាំងពន្យល់ដល់ស្ត្រីរូបនេះ កុំអោយគិតខ្លីបែបនេះទៀត»៕