ភ្នំពេញ ៖ រឿងរ៉ាវ​លោករាជអាជ្ញារងខេត្តកោះកុង​ អ៊ង រី ដឹកស្រីស្នេហ៍សាច់ស្រស់​ ទ្រូង​​ស្អាត​ ឡើង​ផ្ទះ​សំណាក់​ ទាំងរាត្រី ប្រពន្ធឡាំប៉ា ចាប់បាន​រត់បាតជើងសព្រាត និង​មានការ​អំពាវ​នាវ​ឲ្យសម្តេច​ចាត់ការ​នោះ ពេលនេះ​យីអ៊ុន​បានធ្លាក់ចុះហើយ ដោយត្រូវ​លោក​រដ្ឋ​មន្រ្តី​ក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍនា បាន​សម្រេចដកដំណែង​លោករាជអាជ្ញា​កំពូលល្បិច​នេះ ដោយឲ្យមក​បម្រើការនៅក្រសួងយុត្តិធម៌ជាបណ្តោះអាសន្ន នេះបើ​យោងតាមលិខិត​បង្គាប់​ការដែលចេញដោយលោករដ្ឋមន្រ្តី​នៅមុននេះ​។