ភ្នំពេញ ៖ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ទទួលបានពន្លឺជីវិត​ភ្លឺ​ចែងចាំងហួស​តារា​ដទៃ​​ដ្បិត​ក្រៅពីជោគជ័យ​លើ​វិថីសិល្បៈ និងជំនួញ នោះ រឿងស្នេហា​ក៏នាង​ទទួល​បាន​យ៉ាងត្រចះ​ត្រចង់​ ពោលគឺក្រោយ​ពីនាង​រៀបការ​រួមប្អូនប្រុស​ថៅកែធំទ្រនំហង្ស​មាស​នាង​មានតែពាក្យសុខ និងស្រួល ពិសេស​សាច់ឈាម​នាងក៏បានប្រែក្រោយពីបាន​ទៅ​លំហែ​ និង​ញ៉ាំអាហារ​អឺរ៉ុប​ត្រូវមាត់ ត្រូវចិត្ត។

ទន្ទឹមភាពជោគជ័យ​លែងស្គាល់លំបាកនេះ ពេលកន្លងទៅនាង​ក៏បានចេញសារ​ដាស់តឿន​លើ​ទំព័រហ្វេសប៊ុកនាងភ្លែត​ដោយសំណេរ​ និងសម្តី​កាត់ថ្លៃមិនបានថា «​គេអាចនិយាយថា​យើងអន់​​ហើយទន់ខ្សោយណាស់ តែយើងមិនអាចថា ឬមើលងាយខ្លួនឯ​ងបែបនេះ​បាន​ទេ..!  ត្រូវ​ដឹងថាមានតែខ្លួន​យើងទេ​ទើបដឹងពី​ខ្លួនយើងច្បាស់ កុំអោយមាត់អ្នកដទៃកំណត់​ជីវិតអ្នក»។ ក្រោយឃើញ​ពាក្យពេចន៍រំលេច​បំណងល្អ​ក៏ត្រូវអ្នកគាំទ្រ​របស់នាង​​បានចូលមកខមិនគាំទ្រ​ជាហូរហែមិនដាច់នោះឡើយ។