ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ratha Chhean បានបង្ហោះរៀបរាប់សំណេរទុក្ខសោក ដោយមន្ត្រីដែលស្លាប់បាត់បង់ជីវិត ទាំងមិនដឹងពីមូលហេតុពិតប្រាកដមួយនៅឡើយ តែត្រូវបានសន្និដ្ឋានធ្វើអត្តឃាតនោះ ក្រុមគ្រួសារហាក់មិនអស់ចិត្ត ត្បិតមនុស្សស្លាប់ស្រស់ៗ បែរជាត្រូវបញ្ចប់រឿងត្រឹមពាក្យយ៉ាងខ្លីបែបនេះ ។

ដោយចិត្តនៅសៅហ្មងមិនទាន់អស់ក្ដីមន្ទឹលសង្ស័យ ក្រុមគ្រួសារក៏បានទទូចសូមឱ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវបន្ត ដោយពោលពាក្យយ៉ាងដូច្នេះថា «ពៅទៅរហូតហើយនេះជាការពិត! ខ្ញុំព្រមទទួលស្គាល់ហើយ ថាពៅពិតជាបានស្លាប់ប្រាកដមែន តែអ្វីដែលខ្ញុំ និងក្រុមគ្រួសារនៅតែមិនអាចទទួលយកបាននូវពត៌មានដែលចុះផ្សាយថា ពៅធ្វើអត្តឃាត តើជាអត្តឃាត ឫ ជាឃាតកម្ម?»

មិនតែប៉ុណ្ណោះប្រភពក៏បន្តទៀតថា «យើងខ្ញុំនៅតែសំណូមពរយ៉ាងទទូចសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តស្រាវជ្រាវរកការពិតដើម្បីឲ្យវិញាណក្ខន្ធប្អូនប្រុសបានទៅកាន់សុគតិភពផងចុះ ដោយក្តីអនុគ្រោះ» ៕