ភ្នំពេញ ៖ តារាចម្រៀងដែលត្រូវគេចាត់ទុកថាមានចរិតស្លូតបូតសុភាពរាបសារ ថែល ថៃ ដែលជាម្ចាស់ពាន់ The Voice Cambodia រដូវកាលទី២ បានទទួលស្គាល់ថា លោ​កធ្លាប់មានប្រវត្តិកម្សត់តស៊ូជាមួយសង្សារតាំងពីមុនលោកប្រលងជាប់ពាននៅហង្សមាសម៉្លេះ ហេតុនេះហើយទោះជាយ៉ាងណាលោកត្រូវតែរៀបកា​រតាមលក្ខណៈប្រពៃណី​ខ្មែរ​ជា​​មួយនារីដែលខ្លួនស្រលាញ់តាមគម្រោងដែលបានត្រៀមទុក គឺនៅពេ​លខាង​មុខ​នេះ។

ទោះជាបីយ៉ាងណាក៏ដោយ ថែល ថៃ លោកបានត្រៀមរៀបការនៅអំឡុង៥ឆ្នាំខាង​មុខ​ទៀត ពោលគឺនៅ២០២៤ នឹងរៀបការជាមួយសង្សារដែលធ្លាប់មានប្រវត្តិកម្សត់កម្រជា​មួយគ្នាដោយមិនខ្លាចធ្លាក់កូដឡើយ។ការពន្យារពេលវេលារៀបការយូរឆ្នាំ ថែល ថៃ បា​ន​បញ្ជាក់ថា លោករង់ចាំឱ្យមានជីវភាពល្អប្រសើរជាងពេលនេះសិន។