ភ្នំពេញ ៖ ខ្ញុង បានបង្ហោះធៀបការ​ក្រហមឆ្អិនឆ្អៅ បង្ហាញពេលាជ័យ​ថ្ងៃ​ចូលរោង​រួមនាយ កៃដ បានធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់​ផ្អើល និងរំភើប​ជំនួស​ ក្រោយពួកគេ​សែនព្រេន​រួមរស់​លើ​ខ្នើយ​ និង​បង្កើតជំនួញ​ច្រើនសន្ធឹក​លុយក៏ហូរចូលសន្ធាប់ ដើម្បីក្លាយជា​ប្តីប្រពន្ធ​តាមប្រពៃ​ណី ហើយថ្មីនេះវីដេអូ​ដែលអ្នកទាំងពីរ​ទៅថត Pre Wedding កំពុងទាក់ទាញចំ​ណាប់អារម្មណ៍ជាខ្លាំង។

ក្នុងនោះប្តីប្រពន្ធអ្នកកំប្លែង​ពីរដួងនេះបានតុបតែងខ្លួនជាកូនកម្លោះក្រមុំ ព្រមដោយ​ការស្លៀកពាក់នៅក្នុងឈុតបុរាណជាច្រើន រួមនឹងស្ទីលថតរូបយ៉ាងច្រើន ពេញ​ដោយ​ស្នាមញញឹម ស្របពេលអ្នកគាំទ្របានចូលរួមអបអរសាទរ និងធ្វើការជូនពរ​ឲ្យជួបតែ​សុភមង្គល ស្រលាញ់គ្នា​រហូត​កាន់ឈើច្រត់រៀងៗខ្លួន។