ភ្នំពេញ៖ ល្ងាច​មិញ​ថ្ងៃ​ទី៣០ ខែតុលា​នេះ តារា​សម្តែង និង​​បង្ហាញ​ម៉ូដ កញ្ញ ថន ស្រីណៃ ត្រូវ​បាន​គេស្គាល់​ថា​ជាម្ចាស់គ្រង​តំណែង បវ​រកញ្ញាឯក​ទេសចរណ៍​អន្តរ​ជាតិ-កម្ពុជា ឆ្នាំ២០១៤ បាន​បង្ហោះរូប​សិចស៊ី​ប៉ុន្មាន​សន្លឹក​ធ្វើឲ្យមហាជន​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ រូបថត​អង្គុយ​កាច់រាង​ ២ប្លង់របស់កញ្ញា ថន ស្រីណៃ​ បញ្ចេញសម្រស់​ឆ្លុះនឹងស្លឹកឈើជ្រុះ ស្ទើរ​គ្មាន​សល់​ចន្លោះ​កៀនកោះ​មួយ​តួខ្លួន តាំងពី​ចុងដៃ​រហូត​ដល់​ចុង​ជើង ។ ចំណែក​ឯ រូប​ថត១ប្លង់​ទៀត នាង​បាន​ដេក​លើស្លឹកឈើ​ដោយ​​ចោម​ពុង​នឹង​ក្រណាត់​ពណ៌​ខ្មៅ រំលេច​ឡើង​នូវ​ដើម​ទ្រូង​​មូល​ក្បំ សម​នឹង​វង់ភក្រ្ត​សហ្មត់​ហ្មង ភ្នែក​មុត​ថ្លាចាក់​ដោត​ចំក្រអៅ​បេះដូង​ប្រុសៗ ថែម​ទាំងបញ្ចេញ​ស្នាមញញឹម​​បន្តិច​គួរ​ឲ្យក្ន​ក់​ក្នាញ់​ចង់​ស្ទុះទៅ​បីត្រ​កង ។ រូបថត​នេះ​ក៏មានអ្នករិះ​គន់​ មិន​ចាញ់រូបថត​សិចស៊ី​របស់កញ្ញា ទឹម រដ្ឋា ដែល​បង្ហោះ​លើគណនី​អ៊ីនស្រ្តាក្រាម​កាលព្រឹក​មិញ​ឡើយ ។

សព្វថ្ងៃ​ក្រៅ​ពី​អា​ជីព​ជា​អ្នក​សម្តែង​ និង​ដើរ​ម៉ូដ កញ្ញ ថន ស្រីណៃ ក៏​ជា​បុគ្គលិក​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ផង​ដែរ​។ នាង​ចូល​សិល្បៈ​មុន​ដំបូង​តាម​រយៈ​ការ​ប្រ​ឡង​ដើរ​ម៉ូដ​នៅ​ក្នុង​ឆ្នាំ ២០០៩ តែ​ក្រោយ​ពី​ជាប់​ជា​បេក្ខនារី​ដើរ​ម៉ូដ​រួច​មក​រូប​នាង​ក៏​ផ្អាកពីសិល្បៈ​​ទៅ​វិញ​ដោសារ​តែ​ជាប់​រវល់​រៀន​សូត្រ​ ឈាន​ចូល​ដល់​ឆ្នាំ​ ២០១៤ កញ្ញា​បាន​ប្រឡង​ជាប់​ជយ​លាភី “បវរកញ្ញា​ឯក​ទេសចរណ៍​អន្តរ​ជាតិ” ហើយ​ជា​ពេល​មួយ​ដែល​នាង​​ចូល​​ប្រឡូក​​សិល្បៈជា​ថ្មី​​វិញដែរ ។ សកម្មភាព​ចុង​ក្រោយ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​នាង​ក្ដាប់​តំណែង​តួឯក​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​ ដោយ​ថត​ជាមួយ​តួ​ប្រុស​ហ្វីលីពីន Michael Diaz រឿង “សង្គ្រាម​បង​ប្អូន” ៕