ភ្នំពេញ ៖ មង្គលការរបស់តារាកំប្លែងវ័យជ្រេ ២ដួង គឺនាងខ្ញុង និងនាយកៃដ នឹងកើតឡើង​នៅដើមខែសីហា​នេះហើយ ប៉ុន្តែ​នាងខ្ញុង​បែរជាត្រូវជួប​ទុក្ខផ្ទួនៗ ដោយប៉ុន្មានថ្ងៃនេះ​នាយកៃ​ដ​ ដែលជាអនាគតស្វាមី​បានជួបគ្រោះថ្នាក់​របួសជើង​ធ្ងន់ធ្ងរ ហើយស្រាប់តែ​មកទល់ថ្ងៃទី២៥ កក្កដា ក្រោយថត Pre Wedding មួយថ្ងៃកូនប្រុសសំណព្វ​ចិត្ត​ប្តីមុន​របស់នាង​បានធ្លាក់ខ្លួនឈឺថែមទៀត។

បង្ហាញភ្ជាប់​ទឹកមុខក្រៀមក្រំ រួមកូន​ប្រុស​ដៃជាប់សេរ៉ូមផងនោះ តារាកំប្លែងឈ្មោះដើម ស្រេង សុកាន់ដា បាន​រំលេច​ពាក្យ​ខ្វាយខ្វល់​ថា «គ្រុនពោះវៀនមិនទាន់ជាផង ឥឡូវគ្រុន​ឈាមទៀត ម្ចាស់ជីវិតម៉ាក់​អោយម៉ាក់​សុំទោសព្រោះតែរវល់​នឹងការងារ​ពេកម៉ាក់​មិនបាន​មើលថែកូនអោយបានល្អ ទ្រាំតិចទៅណាកូនពេទ្យកំពុងតែរៀបបន្ទប់​អោយកូនហើយ»។ យ៉ាងណាក្តីក្រោយឃើញ​ពីអាការៈហាក់​ក្តៅខ្លាំង​របស់កូន​ប្រុស​តារាកំប្លែងស្រី​ក្រុមនាយ​ពាក់​មី ដូច្នេះ​អ្នកគាំទ្រ​បាននាំគ្នា​ជូនពរ​ឲ្យ​រូបគេ​ឆាប់ជាសះស្បើ​យ​ដ្បិត​កៀកដល់​ថ្ងៃមង្គលជ័យ​របស់ម្តាយផង។