ព្រះវិហារ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ខណៈកុមារាម្នាក់បានដេកស្លាប់ផ្កាប់មុខក្នុងព្រៃយ៉ាងអាណោចអាធម្ម ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយរត់តាមជីដូនទៅផ្សារ តែជីដូនមិនបានចាប់អារម្មណ៍ថា ចៅរត់តាមពីក្រោយ ទើបមិនបានងាកមើល ដែលបណ្ដាលឱ្យកុមារកម្សត់វង្វេងចូលព្រៃអត់អាហារស្លាប់ដ៏សង្វេកដូចសត្វធាតុ គ្មានបានលឺវាចាបែបនេះ។

នេះបើតាមគណនីមួយឈ្មោះ Ty Rom ដែលជាសមត្ថកិច្ច បានបង្ហោះយ៉ាងដូច្នេះថា «គួរអោយអាណិតណាស់ ក្មេងប្រុសទើបតែអាយុ១ឆ្នាំប្រាំមួយខែរត់តាមជីដូនទៅផ្សារ វង្វេងចូលព្រៃស្លាប់ដេកផ្កាប់មុខខាងក្រោយផ្ទះចំងាយប្រហែលមួយគីឡូម៉ែត បាត់មួយយប់មួយថ្ងៃទើបសមត្ថកិច្ចរុករកឃើញនៅវេលាម៉ោង២ថ្ងៃទី២៤ ខែ ០៧ ២០១៩ ថ្ងៃមិញនេះឯង» ៕