រតនគិរី ៖ នៅលើគណនីហ្វេសប៊ុកសកម្មជនជួយសង្គមជាគ្រូពេទ្យឈ្មោះ Chan Tola បានបង្ហោះរៀបរាប់ភ្ជាប់រូបភាព ប្រៀបបានខ្សែភាពយន្ដកម្សត់ស្ទើរស្រក់ទឹកភ្នែក ស្របពេលដែលស្ត្រីម្នាក់ប្រឹងប្រកបរបរជីកចង្រិតលក់ ដើម្បីចិញ្ចឹមកូន និងប្ដីដែលពិការជើងព្យបាលនៅលើគ្រែពេទ្យ ព្រមទាំងគ្មានសូម្បីឈើច្រត់សម្រាប់ទប់ ម្ហូបអាហារជាស្បៀង។

លោកគ្រួពេទ្យខាងលើ បានបង្ហើបសំណេរបែបនេះថា «ពិតជាអាណិតប្អូនស្រីម្នាក់នេះណាស់ ប្តីបាត់បង់ជើង ប្អូនត្រូវរ៉ាប់រងចិញ្ចឹមប្តីកូន ជីវភាពគ្រួសារវិញក្រីក្រ ប្អូនប្រកបរបររកស៊ី ជីកចង្រិតនៅតាមចំការកៅស៊ូ ចន្ទី បើភ្លៀងខ្លាំងរកមិនបានទេ ស្រែចម្ការក៏មិនធ្វើព្រោះជួយមើលថែរក្សាប្តី នៅពេលនេះត្រូវការឈើច្រត់ អង្ករ សំលៀកបំពាក់ និងថវិកាបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពគ្រួសារ»។