ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកក្កដា ព្រឹកមិញនេះ ផ្ទុះការចែករំលែកតៗគ្នាពេញបណ្ដាញសង្គម ខណៈក្រុមទាហានពីរនាក់ ដែលមានងារជាអ្នកស៊ើបអង្កេត និងជាវរៈសេនាតូចកាំភ្លើង យោធាភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ បានធ្លាក់ពីលើស្ពាន ស្របពេលដែលទឹកកំពុងតែហូរគួចយ៉ាងខ្លាំង។

បើតាមប្រភពបានឱ្យដឹងថា ក្នុងចំណោមយោធាទាំងពីរនាក់ខាងលើនេះ មានទាហានម្នាក់មានជំងឺហើយក៏ជូនគ្នាទៅមន្ទីរពេទ្យដើម្បីព្យាបាល តែជាអកុសលពេលមកដល់លើស្ពាននេះ ក៏ស្រាប់តែបាក់ស្រិបដូចសង្កត់ គួចទៅតាមទឹកសន្ធឹកដូចព្យុះបាត់មិនឃើញស្រមោល ភ្លាមនោះកងកម្លាំងយោធាជាច្រើននាក់ ក៏បានចុះរាវរកអស់រយៈពេលប៉ុន្មានម៉ោង ប៉ុន្តែរកមិនឃើញទាំងមិនដឹងថាជនរងគ្រោះទាំងពីរនាក់ស្លាប់ឬយ៉ាងណា តែនៅមុននេះបន្តិចក៏មានដំណឹងឱ្យដឹងថា យោធាទាំងពីរនាក់បានស្លាប់បាត់បង់ជិវិតទៅហើយ។ ក្រោយលឺដំណឹងដ៏សង្វេគនេះ មហាជនជាច្រើនមានការសោកស្ដាយជាពន់ពេក ខណៈត្រូវបាត់បង់អ្នកការពារជាតិមាតុភូមិស្រស់ៗបែបនេះ៕