ព្រះសីហនុ ៖ ក្រោយចុះបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកំសាន្ត «អូបាម៉ា KTV» ក្នុងក្រុងព្រះសីហនុ ដែលដកហូតបានថ្នាំញៀនចម្រុះមួយចំនួន និងឃាត់ខ្លួនជនសង្សយ័ចំនួន១៤៦នាក់ ស្រី៤៣នាក់ ភាគច្រើនជាជនជាតិចិននៅថ្ងៃ២៥ កក្កដា ២០១៩នេះ។

ភ្លាមនោះលោកអភិបាលថ្មីចិត្តខ្លាំងមិនចេះរណប គួច ចំរើន បានប្រកាសលេងធម៌ក្ដៅចំពោះជនបរទេសទាំងឡាយណា ដែលចូលមកហើយប្រព្រឹត្តិអំពើខុសច្បាប់ ដោយលោកមានប្រសាសន៍យ៉ាងដូច្នេះថា «ជនបរទេសរូបណាដែលចូលមកទេសចរណ៍ ឬធ្វើពាណិជ្ជកម្មស្របច្បាប់ក្នុងខេត្តព្រះសីហនុ អាជ្ញាធររដ្ឋបាលខេត្ត លើកទឹកចិត្ត និងគាំពារថែរក្សាតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចំពោះជនបរទេសរូបណាដែលចូលមកដោយខុសច្បាប់ ឬប្រព្រឹត្តអំពើល្មើសច្បាប់របស់កម្ពុជា អាជ្ញាធររដ្ឋបាលខេត្តនឹងមិនលើកលែងឡើយ» ៕