ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្ម​ណ៍មួ​យ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាកំប្លែង ដែលទើបតែកែស​ម្ផស្សក្លា​យជា​ស្រី​​​​​​​ពេញលក្ខណៈ ផេន ខេត ដែលតែងតែបង្ហោះរូបភាព គួស្នេហ៍ជារឿយៗ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ផេន ខេត ក៏បានបង្ហោះរូបភាព Pre-Wedding នៅលើ​ប​ណ្ដាញសង្គមហ្វេសប៊ុក ដោយគណនីផ្លូវការនាងធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍របស់នាង។

ដោយឡែកក្នុងនោះផងដែរ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្ររបស់ ផេន ខេត បាន​នាំ​គ្នាធ្វើជូនពរ ក៏ដូចជាសម្ដែងអារម្មណ៍រំភើប និងត្រេកអរខ្លាំង ពេលបានដឹង​ថាអ្នក​ទាំ​ង​ពីរនឹងរៀបអាពាហ៍ពិពាហ៍ ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕