ភ្នំពេញ ៖ លើគណនី​ហ្វេសប៊ុកលោក ថមមី គូដណ្តឹងតារាស្រី សួស វីសា បាន​បង្ហាញ​អារម្មណ៍ភ្ញាក់ផ្អើល​បើកភ្នែកធំៗ​ជាខ្លាំង​ក្រោយ​ដំណើរ​កំសាន្ត​លើទឹកដីស្រុកថៃ និងបាន​ទៅដល់​ហាង​លក់ពេជ្រមួយកន្លែង​ស្រាប់តែ​មានគេស្គាល់​រូបលោក និង​គូដណ្តឹង​ច្បាស់​ដូចថ្ងៃ ខុសពីអ្វីដែលខ្លួន​ស្មានទុក។

ប្រាប់​ដោយសំណេរ​រួម​រូបភាព​ផ្អើល​អស់អ្នកលក់ពេជ្រនៅទីក្រុង​បាងកក មកចោមរោម​សុំ​ថត​​សឹងដកខ្លួនត្រលប់​មកស្រុកខ្មែរ​វិញ​មិនរួចផងនោះ ថមមី បានរៀបរាប់ថា « ពិតជា​មិន​នឹកស្មាន​ថា​អ្នកលក់​នៅក្នុងហាងពេជ្រនៅទីក្រុងបាងកក ប្រទេសថៃ នេះក៏​ស្គាល់​ពួ​កយើ​ងទាំង២ដែរ ជា​ពិសេសគេដឹងថា សួស វីសា ជា Coach The Voice Kids Cambodia ទៀត  ខ្ញុំ​ស្មាន​ថា​មាន​តែបងប្អូនលក់បាយតាមថ្នល់ និងលក់នៅតាមផ្សារ​ធម្មតាៗទេបានស្គាល់ពួ​កខ្ញុំ ដឹងអី​មានពួក​អ្នកលក់ពេជ្រស្គាល់ដែរ»។

ស្ថិតក្នុងសម្តីដាក់ខ្លួនឲ្យទាបដល់ដីយ៉ាងសាមញ្ញផ្ចាញ់​អ្នកធ្លាប់​រើសអើង ថមមី ក៏​បាន​រំលេចសារ​អរគុណ​ទឹកចិត្ត​អនាគតភរិយា​សាច់ម៉ាប់ៗឱបពេញដៃថា «សូមអរគុណដល់​អនាគត​ប្រពន្ធ Sous Visa ដែលបានទិញ កាដូក្រវិលពេជ្រជូនបងក្នុង​ថ្ងៃដែល​បង​សម្រេ​ចការងារ ចង់ប្រាប់ថាស្រលាញ់ខ្លាំងណាស់»។