ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីទើបចូលទ្រនំហង្សមាស ពេជ្រ សូលីកា កំពុងក្រសោប​បាន​ប្រជាប្រិយសារជាថ្មី ខណៈ​ពេលចូលរួម​តាមកម្មវិធី​មួយចំនួន​អ្វីដែល​មហាជន និងអ្នកគាំទ្រ​តែងចាប់អារម្មណ៍នោះ ជារឿយៗនាងពាក់ខ្សែកពេជ្រធំមួយខ្សែ បាន​ធ្វើឲ្យកើតជាចម្ងល់​ចំពោះ​តម្លៃ​ ដ្បិត​វាពិតជាស្អាត​សក្តិសម​ជាមួយសាច់ដ៏សខ្ចី​របស់នាង​ខ្លាំងមែនទែន។

រំពេច​ពីមានចម្ងល់​ឆ្ងល់ខ្លាំង​យ៉ាងដូច្នេះ​ក៏ស្រាប់តែត្រូវសារព័ត៌មានក្នុងស្រុកលួចបង្ហើប​ពីតម្លៃ​ស្ទើរ​ដាច់ផ្ងារ​ដោយ​ខ្សែកនេះមានតម្លៃ​ជិត៦ម៉ឺន​ដុល្លារ ឯណោះ។ ក្រោយដឹង​តម្លៃ​នេះ​ក៏បានធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​មិនតិចឡើយ ស្របពេល​ពាក់ខ្សែក​នេះ បូកផ្សំ​ការតុបតែងខ្លួ​ន​បញ្ចេញសាច់​ធ្វើឲ្យ ពេជ្រ សូលីកា កាន់តែស្រស់ស្អាត​បន្ថែមទៀត។