កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បាន​យាងចុះ​សួរ​សុខ​​ទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រនៅក្នុងភូមិតានក ឃុំភក្តី ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ព្រះមហាក្សត្រជាគោរពដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានព្រះរាជបន្ទូល​ផ្តាំផ្ញើ​សាកសួរសុខទុក្ខចំពោះកូន ចៅ ពីសម្តេចម៉ែ ដែលទ្រង់​តែងតែនឹករ​លឹក​ចំពោះ​កូនចៅ ចៅទួតទាំងអស់ពីចម្ងាយគ្រប់ពេលវេលា។ ព្រះមហាក្សត្រ ទ្រង់ព្រះរាជ​ទានព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន៤៣៧គ្រួសារ។