ស្ទឹងត្រែង ៖ មន្ដ្រីយោធា២នាក់ ដែលធ្លាក់ចូលទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ត្រូវសមត្ថកិច្ចរកឃើញទាំងពីរនាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលអណ្ដែតទៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។

ទិដ្ឋភាពសពអណ្ដែតទឹកដូចចម្បើងប៉ើងត្រូវខ្យល់ អូសបណ្ដែតតាមទូកគួរសង្វេគ ម្ដាយយំស្ទើរតែដាច់ដង្ហើម ត្បិតបានត្រឹមពោលពាក្យយ៉ាងស្រណោះចុងក្រោយថា « កូនខ្ញុំខុសអីគ្រាន់តែជូនពួកម៉ាកទៅរកពេទ្យសោះ ខំជូនដោយមានទឹកចិត្ត ហេតុអ្វីស្ពានគ្មានមេត្តាមកប្រហារកូនខ្ញុំ» ៕