ភ្នំពេញ ៖ តារាស្រីទើបល្បីបែកស្នេហ៍រួមគូស្នេហ៍ក្បែរ១០ឆ្នាំ បាន មុន្នីល័ក្ខ ត្រូវបាន​ជ្រើស​​រើស​​ជាតារាចម្រៀងតំណាងឲ្យកម្ពុជា ដើម្បីចូលរួមក្នុង​ព្រឹត្តិការណ៍ប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នៅដើមខែសីហាខាងមុខនេះ​គឺកម្មវិធី «ការប្រគំតន្ត្រីមិត្តភាពអាស៊ាន» ឆ្នាំ២០១៩​ដោយ​ត្រូវបានរៀបចំដោយវិទ្យុថៃ នៅក្រោមនាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល។

ទន្ទឹម​ទទួលឱកាស​មាសប្រាក់​បញ្ជាក់​ពីកិត្តិ​នាមតំណាងកម្ពុជា​តារាស្រីបបូរមាត់មាន​មន្ត​ស្នេហ៍​រូបនេះ បានបង្ហាញអារម្មណ៍ពិតទាំងបុកពោះថា «នាងពិតជារំភើប និងមាន​មោទក​ភាពយ៉ាងខ្លាំ​ងសម្រាប់ឱកាសនេះ គឺជាលើកទីមួយហើយ នាងបានត្រៀម​រួចជា​ស្រេចក្នុ ង​ការ​បង្ហាញសមត្ថភាពច្រៀង នៅលើឆាកតន្ត្រីទ្រង់ទ្រាយធំមួយនេះ ដោយ​នាង​មាន​ទាំង​បទ​និពន្ធ​ថ្មីផ្ទាល់ខ្លួន ដែលមានខ្លឹមសារលើកទឹកចិត្តស្ត្រី បទចម្រៀង​រួមគ្នា​ជាមួយ​តារាច​ម្រៀ​ង មកពីប្រទេសនានាជាដើម​បច្ចុប្បន្ននាងកំពុងតែមមាញឹក​ហ្វឹកហាត់​បទចម្រៀង​ទាំង​នេះ ដើម្បីឲ្យស័ក្តិសមទៅនឹងកិត្តិយសដែលទទួលបាន»។