ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែកក្កដា ព្រឹកមិញនេះ ផ្ទុះការជួនពរពេញបណ្ដាញសង្គម ស្របពេលដែលលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយព្រមជាមួយប្រពន្ធកូនក្នុងផ្ទៃ ដោយបន្ទរសំណេរដូច្នេះថា «ពូមីងបងប្អូនទាំងអស់គ្នាទាយមើល ថាកូនស្រីរបស់មុខដូចខ្ញុំ រឺ ភរិយារបស់ខ្ញុំ? ភរិយាសំលាញ់អូនលំបាកហើយណា ទីបំផុតពេលវេលា 9 ខែដែលបានរង់ចាំយ៉ាងយូរបានមកដល់ឃើញមុខកូនស្រីរបស់ខ្ញុំនៅរយៈពេលបន្តិចទៀតនេះហើយណា» ។

ស្រាប់តែមិនទាន់បានប៉ុន្មានផង នៅមុននេះបន្តិចលើគណនីរបស់លោកឧកញ៉ា ឌួង ឆាយ ដដែលបានបង្ហោះរូបភាពមួយសន្លឹក ផ្ដិតចេញដៃបីកូនរួមភរិយាលើគ្រែពេទ្យទឹកមុខញញឹមដ៏មានក្ដីសុខ ទាំងព្រមគ្រួសារ។ ភ្លាមនោះក៏មានមហាជនជាច្រើន ផ្ទុះការសាទរ លើទំព័រហ្វេសប៊ុកលោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បកខ្មែរ ក៏បានថ្លែងអបអរយ៉ាងដូច្នេះថា «អបអរសាទរប្អូនទាំងពីរ បងជូនពរម្តាយសមាជិកថ្មីអោយមានសុខភាពល្អ» ៕