ភ្នំពេញ ៖ តារាស្រីមាឌមាំ ខ្លឹម ស្រីគា ម្ចាស់ពាន «Miss Grand Cambodia» ២០១៧ ហាក់ទទួលបានទីផ្សារសិល្បៈយ៉ាងខ្លាំងក្លារកពេលសម្រាក​គ្មាន​ទាំងការងារ​ថតរឿង និង​ស្ប៉ត​ជាដើម ពោលតាំងពីចាប់កម្មវិធីប្រលងភ្លាមតែម្តង ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យអ្នកគាំទ្រ​ និងសាម៉ីខ្លួនកើតនូវក្តីអន់ចិត្ត​បន្តិច នោះគឺ​ពេលនេះ​នាង​មានសាច់ឈាម​ជាងមុនឆ្ងា​យ​ ដែល​ការ​កើន​នូវគីឡូ​នេះ នាងក៏ទទួលស្គាល់​បាត់បង់​ទីផ្សារ​បន្តិចផងដែរ។

ជាមួយនឹងកង្វល់​ខ្វល់​គ្មានអ្នកជួយបានក្រៅពីខ្លួនឯង​នេះ​ ត្រូវ ខ្លឹម ស្រីគា បង្ហើប​ប្រាប់​សារ​ព័ត៌​មាន​ក្នុងស្រុក​ថា នាង​មិនធ្វើឲ្យអ្នកគាំទ្រ និងផលិត​ករ​គ្រប់រូប​ខកចិត្ត​ទៀតឡើយ ទ្រាំ​សិ​ន​​​​ទៅយ៉ាងយូរមួយខែប៉ុណ្ណោះនាងនឹងព្យាយា​មហាត់​ប្រាណ​យករាង​ពីមុនឲ្យបាន ទោះ​មិនបាន១០០ភាគរយ តែបានត្រឹមដូចមុន ៥០ភាគរយក៏អស់ចិត្តដែរ។